ទាក់ទងពាណិជ្ជកម្ម 078-866023, 098-866023
2017-08-06 21:11:30
មានមនុស្សមិនតិចនាក់ទេដែលគ្រាន់តែឮថា បុណ្យសព ប្រាកដជានឹកគិតទៅដល់ពិធីមួយ ដែលពោរពេញទៅដោយ ភាពសោកសង្រេង ម្នាក់ៗស្លៀកពាក់ខ្មៅមកចូលរួមរំលែកទុក្ខនៅក្នុងពិធីនេះ។ ក៏ប៉ុន្តែ ពិធីបុណ្យសពនៅក្នុងប្រទេស ហ្កាណា ឯណេះវិញ កំពុងប្រែក្លាយពីភាពសោកសៅទៅជាពិធីមួយប្រកបដោយភាពសប្បាយរីករាយដូចពិធីប្រារព្ធខួបកំណើតយ៉ាងដូច្នោះដែរគឺ មានការប្រគំតន្ត្រីយ៉ាងគគ្រឹកគគ្រេង។ ចំណែកអ្នកសែងមឈូសក៏នាំគ្នារាំទៅតាមចង្វាក់ភ្លេង ឯអ្នកចូលរួមក្នុងកម្មវិធីនោះទៀតសោត ក៏រាំយ៉ាងសប្បាយរីករាយផងដែរ។
លោក បែនចាមីន អៃឌូ ប្រធានក្រុមអ្នកសែងដង្ហែមឈូស ប្រាប់ឲ្យដឹងថា “ខ្ញុំសម្រេចចិត្តចេញស្ទីលក្បាច់រាំក្នុងការសែងមឈូសនេះ នៅពេលក្រុមគ្រួសារសពមកជួលក្រុមរបស់ខ្ញុំ ពេលនោះខ្ញុំសួរថា តើចង់ឲ្យពិធីនោះមានលក្ខណៈជាពិធីផ្លូវការពិតៗឬមួយដូចជាការសម្ដែងច្រើនជាង ឬក៏ចង់ឲ្យមានការរាំបណ្ដើរសែងមឈូសបណ្ដើរ? បើអតិថិជនចង់បានយ៉ាងម៉េច យើងនឹងធ្វើតម្រូវទៅតាមការចង់បានរបស់ពួកគាត់”។ លោកបានជួយបង្ហាត់បង្រៀនដល់ពួកយុវវ័យបានជាង ១០០ នាក់រួចមកហើយសម្រាប់ធ្វើជាអ្នករាំសែងមឈូសក្នុងពិធីបុណ្យសព។ គាត់ប្រាប់ថា វាជាការជួយកាត់បន្ថយនូវភាពអត់ការងារធ្វើរបស់ពួកគេ។ ក្រៅពីនេះ គាត់ក៏បានចំណាយដើមទុនទៅលើឈុតសម្លៀកបំពាក់សម្រាប់ប្រើក្នុងពិធីនេះអស់ជាច្រើនផងដែរ។
វិធីបុណ្យសពនៅក្នុងប្រទេស ហ្កាណា ក៏អាចចាត់ទុកថា ជាឱកាសសម្រាប់អ្នកភូមិផងរបងជាមួយបានជួបបានចេញមកជួបជុំគ្នាផងដែរ។ ចំណែកឯក្រុមរាំសែងមឈូសសពក៏កំពុងក្លាយជាទីពេញនិយមកាន់តែច្រើនឡើងៗផងដែរនៅប្រទេស ហ្កាណា នេះ៕
2017-05-30 14:47:07
មនុស្ស គឺជាសត្វមួយប្រភេទខុសពីសត្វដទៃព្រោះមា
2017-06-15 20:07:49
នៅតាមបណ្ដាប្រទេសផ្សេងៗ ផ្លូវសម្រាប់ធ្វើចរាចរ
2017-06-16 11:04:13
ប្រហែលតុកស៊ីក (Toxique) រឿងអីខ្លាំងហើយបានជាចង់